وَمَا لَكُمْ أَلَّا تُنفِقُوا۟ فِى سَبِيلِ ٱللَّهِ وَلِلَّهِ مِيرَٰثُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ لَا يَسْتَوِى مِنكُم مَّنْ أَنفَقَ مِن قَبْلِ ٱلْفَتْحِ وَقَٰتَلَ أُو۟لَٰٓئِكَ أَعْظَمُ دَرَجَةً مِّنَ ٱلَّذِينَ أَنفَقُوا۟ مِنۢ بَعْدُ وَقَٰتَلُوا۟ وَكُلًّا وَعَدَ ٱللَّهُ ٱلْحُسْنَىٰ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
Khmer Translation - Rowwad Translation Centerហើយតើមានអ្វីដែលរារាំងពួកអ្នកមិនឱ្យបរិច្ចាគ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ារបស់អល់ឡោះ ខណៈដែលមរតកនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះនោះ? មិនស្មើគ្នាឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) អ្នកដែលបានបរិច្ចាគនិងបានប្រយុទ្ធមុនពេលរំដោះ(ទឹកដីម៉ាក្កះ) ហើយនិងអ្នកដែលបានបរិច្ចាគ និងបានប្រយុទ្ធបន្ទាប់ពីរំដោះ អ្នកទាំងនោះ មានឋានៈធំធេងជាងអ្នកដែលបានបរិច្ចាគ និងបានប្រយុទ្ធក្រោយពេលរំដោះ។ ហើយរាល់ក្រុមទាំងពីរ អល់ឡោះបានសន្យាផ្តល់នូវប្រការល្អ(ឋានសួគ៌)។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationតើហេតុអ្វីបានជាពួកអ្នកមិនចំណាយនូវទ្រព្យសម្បត្ដិក្នុង មាគ៌ារបស់អល់ឡោះ ខណៈដែលមរតកមេឃជាច្រើនជាន់និងផែនដី ជាកម្មសិទ្ធិរបស់អល់ឡោះនោះ? មិនស្មើគ្នាទេអ្នកដែលបានចំណាយ ទ្រព្យសម្បត្ដិ និងបានធ្វើសង្គ្រាមមុននឹងរំដោះទីក្រុងម៉ាក្កះក្នុង ចំណោមពួកអ្នក។ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានឋានៈ ខ្ពង់ខ្ពស់ជាងបណ្ដាអ្នកដែលបានចំណាយទ្រព្យសម្បត្ដិ និងធ្វើសង្គ្រាម ក្រោយពីរំដោះទីក្រុងម៉ាក្កះ។ ហើយអល់ឡោះបានសន្យាឱ្យពួកគេ ទាំងពីរក្រុមនូវការតបស្នងដ៏ល្អប្រពៃ(ឋានសួគ៌)។ ហើយអល់ឡោះ ដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។