إِنَّمَا ٱلْحَيَوٰةُ ٱلدُّنْيَا لَعِبٌ وَلَهْوٌ وَإِن تُؤْمِنُوا۟ وَتَتَّقُوا۟ يُؤْتِكُمْ أُجُورَكُمْ وَلَا يَسْـَٔلْكُمْ أَمْوَٰلَكُمْ
Khmer Translation - Rowwad Translation Centerតាមការពិត ឆាកជីវិតលោកិយ គ្រាន់តែជាលេងសើច និងជាការបោកប្រាស់ប៉ុណ្ណោះ។ ហើយប្រសិនបើពួកអ្នកមានជំនឿ និងកោតខ្លាច(អល់ឡោះ) ទ្រង់នឹងប្រទានឱ្យពួកអ្នកនូវផលបុណ្យរបស់ពួកអ្នក។ ហើយទ្រង់មិនទាមទារយកពីពួកអ្នកនូវទ្រព្យសម្បត្តិទាំងអស់របស់ពួកអ្នកនោះឡើយ។
Khmer Translation - Islamic Community Development Associationតាមពិត ការរស់នៅក្នុងលោកិយនេះ គឺគ្រាន់តែជាការ លេងសើច និងជាការបោកប្រាស់ប៉ុណ្ណោះ។ តែប្រសិនបើពួកអ្នក មានជំនឿ និងកោតខ្លាចអល់ឡោះវិញនោះ ទ្រង់នឹងប្រទានឱ្យ ពួកអ្នកនូវផលបុណ្យរបស់ពួកអ្នក ហើយទ្រង់មិនសុំពីពួកអ្នក (ឱ្យបរិច្ចាគទាន)នូវទ្រព្យសម្បត្ដិទាំងអស់របស់ពួកអ្នកឡើយ។