وَتَرَىٰ كُلَّ أُمَّةٍ جَاثِيَةً كُلُّ أُمَّةٍ تُدْعَىٰٓ إِلَىٰ كِتَٰبِهَا ٱلْيَوْمَ تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ
Khmer Translation - Rowwad Translation Centerហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញប្រជាជាតិទាំងអស់លុតជង្គង់ចុះ។ រាល់ប្រជាជាតិទាំងអស់នឹងត្រូវគេកោះហៅឱ្យទៅទទួលបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួន។ (មានគេនិយាយទៅកាន់ពួកគេថា៖) នៅថ្ងៃនេះ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងត្រូវគេតបស្នងចំពោះអ្វីដែលពួកអ្នកធ្លាប់បានសាង។
Khmer Translation - Islamic Community Development Associationហើយអ្នក(មូហាំម៉ាត់)នឹងឃើញរាល់ប្រជាជាតិទាំងអស់ លុតជង្គង់ក្រាប(រង់ចាំការកាត់ក្ដី)។ រាល់ប្រជាជាតិទាំងនោះនឹង ត្រូវគេហៅទៅកាន់សៀវភៅកំណត់ហេតុរបស់ពួកគេ។ នៅថ្ងៃ នោះពួកអ្នកនឹងត្រូវគេតបស្នងនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។