caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Az-Zumar វាក្យខណ្ឌ 73

ម៉ាកកah · revelation order 59 · 39:73

وَسِيقَ ٱلَّذِينَ ٱتَّقَوْا۟ رَبَّهُمْ إِلَى ٱلْجَنَّةِ زُمَرًا حَتَّىٰٓ إِذَا جَآءُوهَا وَفُتِحَتْ أَبْوَٰبُهَا وَقَالَ لَهُمْ خَزَنَتُهَا سَلَٰمٌ عَلَيْكُمْ طِبْتُمْ فَٱدْخُلُوهَا خَٰلِدِينَ

Khmer Translation - Rowwad Translation Centerរីឯបណ្តាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេត្រូវបានគេនាំទៅកាន់ឋានសួគ៌ទាំងក្រុមៗ។ លុះនៅពេលដែលពួកគេបានមកដល់ឋានសួគ៌ហើយនោះ គេក៏បើកទ្វារនានារបស់វាឱ្យពួកគេ ហើយឆ្មាំឋានសួគ៌បាននិយាយទៅកាន់ពួកគេថា៖ សូមសន្តិភាពកើតមានដល់ពួកអ្នក។ ពួកអ្នកស្អាតស្អំហើយ។ ដូច្នេះ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយស្ថិតនៅក្នុងនោះជាអមតៈចុះ។
Khmer Translation - Islamic Community Development Associationហើយបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេត្រូវបាន គេនាំទៅកាន់ឋានសួគ៌ជាក្រុមៗ។ លុះនៅពេលដែលពួកគេបានមក ដល់ឋានសួគ៌នោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នក យាមទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ សូមសុខសន្ដិភាព កើតមានចំពោះពួកអ្នក ពួកអ្នកមានសុភមង្គលហើយ ដូចេ្នះចូរពួក អ្នកចូលទៅក្នុងឋានសួគ៌ដោយរស់នៅជាអមតៈចុះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70