ٱلَّذِينَ يَسْتَمِعُونَ ٱلْقَوْلَ فَيَتَّبِعُونَ أَحْسَنَهُۥٓ أُو۟لَٰٓئِكَ ٱلَّذِينَ هَدَىٰهُمُ ٱللَّهُ وَأُو۟لَٰٓئِكَ هُمْ أُو۟لُوا۟ ٱلْأَلْبَٰبِ
Khmer Translation - Rowwad Translation Centerគឺបណ្តាអ្នកដែលស្តាប់នូវពាក្យសម្ដីទាំងឡាយ ហើយពួកគេធ្វើតាមពាក្យសម្តីដែលល្អបំផុត(បន្ទូលរបស់អល់ឡោះ និងប្រសាសន៍អ្នកនាំសាររបស់ទ្រង់) អ្នកទាំងនោះហើយ គឺជាអ្នកដែលអល់ឡោះទ្រង់ចង្អុលបង្ហាញដល់ពួកគេ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលមានសតិបញ្ញាល្អប្រពៃ។
Khmer Translation - Islamic Community Development Associationគឺបណ្ដាអ្នកដែលស្ដាប់នូវពាក្យសម្ដី និងអនុវត្ដតាមវា យ៉ាងល្អបំផុត។ អ្នកទាំងនោះហើយដែលអល់ឡោះបានចង្អុល បង្ហាញដល់ពួកគេ។ ហើយអ្នកទាំងនោះ ពួកគេក៏ជាបញ្ញាជនដែរ។