أَلَمْ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَخْرَجْنَا بِهِۦ ثَمَرَٰتٍ مُّخْتَلِفًا أَلْوَٰنُهَا وَمِنَ ٱلْجِبَالِ جُدَدٌۢ بِيضٌ وَحُمْرٌ مُّخْتَلِفٌ أَلْوَٰنُهَا وَغَرَابِيبُ سُودٌ
Khmer Translation - Rowwad Translation Centerតើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលយ៉ាងច្រើនដែលមានពណ៌ខុសៗគ្នា។ ហើយភ្នំមួយចំនួន គឺមានឆ្នូតដែលមានពណ៌ខុសៗគ្នា គឺពណ៌ស ក្រហម និងឆ្នូតពណ៌ខ្មៅងងឹត។
Khmer Translation - Islamic Community Development Associationតើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈវា យើង បានបពោ្ចញផលានុផលគ្រប់ប្រភេទដែលពណ៌របស់វាខុសៗគ្នា ហើយភ្នំមួយចំនួនមានឆ្នូតដែលពណ៌របស់វាខុសៗគ្នា គឺមានពណ៌ស ពណ៌ក្រហម និងពណ៌ខ្មៅងងឹតនោះ?