قُلْ إِنَّ رَبِّى يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ مِنْ عِبَادِهِۦ وَيَقْدِرُ لَهُۥ وَمَآ أَنفَقْتُم مِّن شَىْءٍ فَهُوَ يُخْلِفُهُۥ وَهُوَ خَيْرُ ٱلرَّٰزِقِينَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអ្វីមួយដែលពួកអ្នកបានបរិច្ចាគនោះ ពិតប្រាកដណាស់ ទ្រង់នឹងជំនួសវាឱ្យពួកអ្នកវិញ។ ហើយទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។
Khmer Translation - Islamic Community Development Associationចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំបើក ទូលាយនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មានចេតនាអំពីខ្ញុំ របស់ទ្រង់ ហើយទ្រង់ក៏ក្បិតក្បៀតចំពោះគេដែរ។ ហើយអ្វីបន្ដិច ក៏ដោយដែលពួកអ្នកបានបរិច្ចាគនោះ គឺទ្រង់នឹងតបស្នងវាវិញ។ ហើយទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ល្អបំផុត។