خَلَقَ ٱلسَّمَٰوَٰتِ بِغَيْرِ عَمَدٍ تَرَوْنَهَا وَأَلْقَىٰ فِى ٱلْأَرْضِ رَوَٰسِىَ أَن تَمِيدَ بِكُمْ وَبَثَّ فِيهَا مِن كُلِّ دَآبَّةٍ وَأَنزَلْنَا مِنَ ٱلسَّمَآءِ مَآءً فَأَنۢبَتْنَا فِيهَا مِن كُلِّ زَوْجٍ كَرِيمٍ
Khmer Translation - Rowwad Translation Centerទ្រង់បានបង្កើតមេឃជាច្រើនជាន់ដោយគ្មានសសរ(ទ្រ)ឡើយដូចដែលពួកអ្នកបានឃើញ ហើយទ្រង់បានបង្កើតភ្នំទាំងឡាយនៅលើផែនដីជាលំនឹងដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយនៅលើផែនដីនូវសត្វពាហនៈជាច្រើនប្រភេទ។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះនៅលើផែនដីនូវរុក្ខជាតិគ្រប់ប្រភេទដ៏ស្រស់បំព្រង។
Khmer Translation - Islamic Community Development Associationទ្រង់បានបង្កើតមេឃជាច្រើនជាន់់ដោយគ្មានសសរដែល ពួកអ្នកមើលឃើញវា។ ហើយទ្រង់បានបោះភ្នំជាច្រើនជាប់នៅលើ ផែនដី ដើម្បីកុំឱ្យវារញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយសត្វ គ្រប់ប្រភេទនៅលើវា។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះរុក្ខជាតិគ្រប់ប្រភេទដ៏ស្រស់បំព្រងនៅលើវា។