وَلِلَّهِ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ يَغْفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُ وَٱللَّهُ غَفُورٌ رَّحِيمٌ
Khmer Translation - Rowwad Translation Centerហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។
Khmer Translation - Islamic Community Development Associationហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់នឹងអភ័យទោសចំពោះអ្នកណា ដែលទ្រង់មានចេតនា និងធ្វើទារុណកម្មចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ហើយអល់ឡោះ មហាអភ័យទោស មហាអាណិត ស្រឡាញ់។