ٱتْلُ مَآ أُوحِىَ إِلَيْكَ مِنَ ٱلْكِتَٰبِ وَأَقِمِ ٱلصَّلَوٰةَ إِنَّ ٱلصَّلَوٰةَ تَنْهَىٰ عَنِ ٱلْفَحْشَآءِ وَٱلْمُنكَرِ وَلَذِكْرُ ٱللَّهِ أَكْبَرُ وَٱللَّهُ يَعْلَمُ مَا تَصْنَعُونَ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានវ៉ាហ៊ីដល់អ្នកអំពីគម្ពីរ(គួរអាន) និងប្រតិបត្តសឡាតចុះ។ ជាការពិតណាស់ សឡាតអាចហាមឃាត់ពីទង្វើអសីលធម៌ និងអំពើអាក្រក់ទាំងឡាយ។ ហើយការរំឭកទៅចំពោះអល់ឡោះ គឺពិតជាធំធេងបំផុត។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក នៃគម្ពីរ(គួរអាន) ហើយចូរអ្នកប្រតិបត្ដិសឡាត។ ពិតប្រាកដណាស់ សឡាតអាចហាមឃាត់អំពីការប្រព្រឹត្ដអសីលធម៌ និងអំពើទុច្ចរិត។ ហើយការរំលឹកទៅចំពោះអល់ឡោះ គឺពិតជាធំធេងបំផុត។ ហើយ អល់ឡោះដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។