قُلْ أَرَءَيْتُمْ إِن جَعَلَ ٱللَّهُ عَلَيْكُمُ ٱلنَّهَارَ سَرْمَدًا إِلَىٰ يَوْمِ ٱلْقِيَٰمَةِ مَنْ إِلَٰهٌ غَيْرُ ٱللَّهِ يَأْتِيكُم بِلَيْلٍ تَسْكُنُونَ فِيهِ أَفَلَا تُبْصِرُونَ
Khmer Translation - Rowwad Translation Centerចូរអ្នកពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យពេលថ្ងៃកើតមានទៅលើពួកអ្នកជារៀងរហូត(ដោយគ្មានពេលយប់) រហូតដល់ថ្ងៃបរលោកនោះ តើមានព្រះឯណាក្រៅពីអល់ឡោះជាម្ចាស់ដែលអាចនាំពេលយប់មកឱ្យពួកអ្នកដែលអាចឱ្យពួកអ្នកសម្រាកបាននោះ? ដូច្នេះ តើពួកអ្នកមិនមើលឃើញទេឬ?
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះបានធ្វើឱ្យពួកអ្នកមានពេលថ្ងៃស្ថិតសេ្ថររហូត ដល់ថ្ងៃបរលោកនោះ តើមានម្ចាស់ណាផេ្សងពីអល់ឡោះដែលអាចនាំពេលយប់មកឱ្យពួកអ្នក ដើម្បីឱ្យពួកអ្នកសម្រាកក្នុងវា? ដូចេ្នះ តើពួកអ្នកមិនឃើញទេឬ?