أَفَمَن وَعَدْنَٰهُ وَعْدًا حَسَنًا فَهُوَ لَٰقِيهِ كَمَن مَّتَّعْنَٰهُ مَتَٰعَ ٱلْحَيَوٰةِ ٱلدُّنْيَا ثُمَّ هُوَ يَوْمَ ٱلْقِيَٰمَةِ مِنَ ٱلْمُحْضَرِينَ
Khmer Translation - Rowwad Translation Centerតើអ្នកដែលយើងបានសន្យាចំពោះគេនូវការសន្យាដ៏ប្រសើរមួយ(ឋានសួគ៌) ហើយរូបគេទទួលវាពិតប្រាកដនោះ ដូចគ្នានឹងអ្នកដែលយើងបានប្រទានដល់គេនូវការសោយសុខនៃជីវិតលោកិយនេះ រួចមកនៅថ្ងៃបរលោក រូបគេស្ថិតក្នុងចំណោមអ្នកដែលត្រូវគេនាំទៅកាន់(ការជំនុំជម្រះ)ដែរឬទេ?
Khmer Translation - Islamic Community Development Associationតើអ្នកដែលយើងបានសន្យាឱ្យគេនូវការសន្យាមួយដ៏ប្រពៃ (ឋានសួគ៌) រួចគេពិតជាទទួលបានវាមែននោះ(នៅថ្ងៃបរលោក) ដូចអ្នកដែលយើងបានផ្ដល់ឱ្យគេនូវភាពសប្បាយរីករាយនៃការរស់ នៅក្នុងលោកិយ ក្រោយមកនៅថ្ងៃបរលោកគេស្ថិតក្នុងចំណោមពួក ដែលត្រូវគេនាំទៅកាន់នរកដែរឬទេ?