قَالُوا۟ ٱطَّيَّرْنَا بِكَ وَبِمَن مَّعَكَ قَالَ طَٰٓئِرُكُمْ عِندَ ٱللَّهِ بَلْ أَنتُمْ قَوْمٌ تُفْتَنُونَ
Khmer Translation - Rowwad Translation Centerពួកគេបានតបថា៖ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារតែអ្នក និងអ្នកដែលនៅជាមួយអ្នកនេះឯង។ គាត់បានតបថា៖ ប្រផ្នូលអាក្រក់របស់ពួកអ្នក គឺនៅឯអល់ឡោះប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលត្រូវគេសាកល្បង។
Khmer Translation - Islamic Community Development Associationពួកគេបានតបថាៈ យើងមានប្រផ្នូលអាក្រក់ ដោយសារ តែអ្នក និងជនដែលតាមអ្នកនេះហើយ។ គេ(សឡេះ)បានតបវិញ ថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នកគឺស្ថិតនៅលើអល់ឡោះ។ ផ្ទុយ ទៅវិញពួកអ្នកទេជាក្រុមដែលត្រូវគេសាកល្បងនោះ។