وَقُل لِّلْمُؤْمِنَٰتِ يَغْضُضْنَ مِنْ أَبْصَٰرِهِنَّ وَيَحْفَظْنَ فُرُوجَهُنَّ وَلَا يُبْدِينَ زِينَتَهُنَّ إِلَّا مَا ظَهَرَ مِنْهَا وَلْيَضْرِبْنَ بِخُمُرِهِنَّ عَلَىٰ جُيُوبِهِنَّ وَلَا يُبْدِينَ زِينَتَهُنَّ إِلَّا لِبُعُولَتِهِنَّ أَوْ ءَابَآئِهِنَّ أَوْ ءَابَآءِ بُعُولَتِهِنَّ أَوْ أَبْنَآئِهِنَّ أَوْ أَبْنَآءِ بُعُولَتِهِنَّ أَوْ إِخْوَٰنِهِنَّ أَوْ بَنِىٓ إِخْوَٰنِهِنَّ أَوْ بَنِىٓ أَخَوَٰتِهِنَّ أَوْ نِسَآئِهِنَّ أَوْ مَا مَلَكَتْ أَيْمَٰنُهُنَّ أَوِ ٱلتَّٰبِعِينَ غَيْرِ أُو۟لِى ٱلْإِرْبَةِ مِنَ ٱلرِّجَالِ أَوِ ٱلطِّفْلِ ٱلَّذِينَ لَمْ يَظْهَرُوا۟ عَلَىٰ عَوْرَٰتِ ٱلنِّسَآءِ وَلَا يَضْرِبْنَ بِأَرْجُلِهِنَّ لِيُعْلَمَ مَا يُخْفِينَ مِن زِينَتِهِنَّ وَتُوبُوٓا۟ إِلَى ٱللَّهِ جَمِيعًا أَيُّهَ ٱلْمُؤْمِنُونَ لَعَلَّكُمْ تُفْلِحُونَ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកមានជំនឿជាស្ត្រីឲ្យពួកនាងទម្លាក់ក្រសែភ្នែកចុះ(ពីការសម្លឹងមើលទៅកាន់ប្រការដែលច្បាប់ហាមឃាត់) ហើយចូរឲ្យពួកនាងថែរក្សាប្រដាប់ភេទរបស់ខ្លួន(ពីអំពើហ្ស៊ីណា)។ ហើយចូរកុំឲ្យពួកនាងបង្ហាញការតុបតែង(សម្រស់)របស់ខ្លួន លើកលែងតែអ្វី(សម្លៀកបំពាក់)ដែលស្តែងចេញជាធម្មតា។ ហើយចូរឲ្យពួកនាងយកស្បៃគ្របឲ្យបានជិតនៅបរិវេណដើមទ្រូង និងករបស់ពួកនាង។ ហើយពួកនាងមិនត្រូវបង្ហាញសម្រស់របស់ពួកនាងនោះឡើយ លើកលែងតែចំពោះប្តីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកក្មេករបស់ពួកនាង កូនប្រុសទាំងឡាយរបស់ពួកនាង កូនប្រុសប្តីរបស់ពួកនាង(កូនចុង) បងប្អូនប្រុសបង្កើតរបស់ពួកនាង កូនប្រុសៗនៃបងប្អូនប្រុសបង្កើតរបស់ពួកនាង កូនប្រុសៗនៃបងប្អូនស្រីបង្កើតរបស់ពួកនាង(ក្មួយប្រុសបង្កើត) ស្ត្រីគ្នាឯង ឬក៏ខ្ញុំបម្រើដាច់ថ្លៃរបស់ពួកនាង និងអ្នកបម្រើប្រុសៗដែលគ្មានតណ្ហាចំពោះស្ត្រី ព្រមទាំងក្មេងតូចៗដែលពុំទាន់ដឹងពីកេរខ្មាសរបស់ស្ត្រី។ ហើយចូរកុំឲ្យពួកនាងដើរទន្រ្ទាំជើងរបស់ពួកនាងក្នុងគោលបំណងឲ្យគេដឹងនូវអ្វីដែលពួកនាងលាក់បាំងអំពីការតុបតែងរបស់ពួកនាង។ ហើយចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះទាំងអស់គ្នាចុះ ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាស្ដ្រីដែលមាន ជំនឿឱ្យពួកនាងដាក់ក្រសែភ្នែករបស់ពួកនាងចុះពីការសម្លឹងមើល (បុរសនិងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់) ហើយឱ្យពួកនាង ថែរក្សាប្រដាប់ភេទរបស់ពួកនាង(អំពីប្រការហ្ស៊ីណា)។ ហើយ កុំឱ្យពួកនាងបង្ហាញសម្រស់របស់នាង លើកលែងតែអ្វីដែលបាន ស្ដែងចេញជាធម្មតា(មុខប្រអប់ដៃប្រអប់ជើង)។ ហើយឱ្យពួកនាង យកស្បៃគ្របឱ្យជិតនៅបរិវេណដើមទ្រូង និងករបស់នាងដោយមិន ឱ្យពួកនាងបង្ហាញសម្រស់នៅមុខបុរសណាក្រៅពីស្វាមីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកកេ្មករបស់ពួកនាង កូនប្រុសៗរបស់ពួកនាង កូនប្រុសៗប្ដីរបស់ពួកនាង បងប្អូនប្រុសរបស់ពួកនាង កូនប្រុសៗនៃ បងប្អូនប្រុសស្រីរបស់ពួកនាង ស្ដ្រីគ្នាឯង ខ្ញុំបម្រើស្រីដាច់ថ្លៃរបស់ ពួកនាង ឬអ្នកបម្រើប្រុសៗដែលគ្មានកាមតណ្ហា ព្រមទាំងកេ្មងតូចៗ ដែលពុំទាន់ដឹងពីកេរ្ដិ៍ខ្មាស់របស់ស្រី្ដនោះឡើយ។ ដូច្នោះដែរកុំឱ្យពួក នាងដើរទន្ទ្រាំជើងបន្លឺសំឡេង ដើម្បីឱ្យគេដឹងនូវអ្វីដែលពួកនាង លាក់បាំងអំពីការតុបតែងរបស់ពួកនាងឱ្យសោះ។ ឱបណ្ដាអ្នកដែល មានជំនឿ. ចូរពួកអ្នកសារភាពកំហុសទៅចំពោះអល់ឡោះទាំង អស់គ្នាចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។