وَإِنَّ لَكُمْ فِى ٱلْأَنْعَٰمِ لَعِبْرَةً نُّسْقِيكُم مِّمَّا فِى بُطُونِهَا وَلَكُمْ فِيهَا مَنَٰفِعُ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈទាំងឡាយ គឺជាមេរៀនមួយសម្រាប់ពួកអ្នក។ យើងបានផ្តល់ឱ្យពួកអ្នកទទួលទាននូវអ្វី(ទឹកដោះ)ដែលមាននៅក្នុងពោះរបស់វា។ ហើយពួកវាក៏បានផ្តល់នូវផលប្រយោជន៍ជាច្រើនផ្សេងទៀតសម្រាប់ពួកអ្នក ហើយក្នុងចំណោមពួកវា ពួកអ្នកក៏អាចទទួលទានបានផងដែរ។
Khmer Translation - Islamic Community Development Associationហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈគឺជាមេរៀន មួយសម្រាប់ពួកអ្នក(ទុកពិចារណា)។ យើងផ្ដល់ឱ្យពួកអ្នកទទួល ទាននូវអ្វី(ទឹកដោះ)ដែលមាននៅក្នុងពោះរបស់ពួកវា។ ហើយ ចំពោះសត្វនោះ វាមានផលប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ហើយវាមួយចំនួនពួកអ្នកក៏អាចទទួលទានបានផងដែរ។