وَٱلَّذِينَ هَاجَرُوا۟ فِى سَبِيلِ ٱللَّهِ ثُمَّ قُتِلُوٓا۟ أَوْ مَاتُوا۟ لَيَرْزُقَنَّهُمُ ٱللَّهُ رِزْقًا حَسَنًا وَإِنَّ ٱللَّهَ لَهُوَ خَيْرُ ٱلرَّٰزِقِينَ
Khmer Translation - Rowwad Translation Centerហើយបណ្តាអ្នកដែលបានធ្វើចំណាកស្រុកក្នុងមាគ៌ារបស់អល់ឡោះ ក្រោយមក ពួកគេត្រូវបានគេសម្លាប់(ក្នុងសង្គ្រាម) ឬបានស្លាប់(ដោយប្រការណាមួយ)នោះ អល់ឡោះជាម្ចាស់ប្រាកដជានឹងប្រទាននូវលាភសក្ការៈដ៏ល្អប្រពៃ(ឋានសួគ៌)ដល់ពួកគេ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។
Khmer Translation - Islamic Community Development Associationហើយបណ្ដាអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ បន្ទាប់មកពួកគេត្រូវបានគេសម្លាប់ ឬក៏ពួកគេបានស្លាប់(ដោយ ប្រការណាមួយ)នោះ អល់ឡោះពិតជានឹងផ្ដល់ឱ្យពួកគេនូវលាភ សក្ការៈមួយដ៏ប្រសើរ(ឋានសួគ៌)។ ហើយពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាអ្នកផ្ដល់លាភសក្ការៈដ៏ប្រសើរបំផុត។