caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hajj វាក្យខណ្ឌ 28

ម៉ាឌីណah · revelation order 103 · 22:28

لِّيَشْهَدُوا۟ مَنَٰفِعَ لَهُمْ وَيَذْكُرُوا۟ ٱسْمَ ٱللَّهِ فِىٓ أَيَّامٍ مَّعْلُومَٰتٍ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلْأَنْعَٰمِ فَكُلُوا۟ مِنْهَا وَأَطْعِمُوا۟ ٱلْبَآئِسَ ٱلْفَقِيرَ

Khmer Translation - Rowwad Translation Centerដើម្បីឲ្យពួកគេចូលរួមទទួលនូវផលប្រយោជន៍សម្រាប់ពួកគេ និងដើម្បីឲ្យពួកគេរំឭកព្រះនាមរបស់អល់ឡោះជាម្ចាស់(ទៅលើសត្វជំនូនដែលពួកគេសំឡេះ)នៅក្នុងបណ្តាថ្ងៃដែលត្រូវបានគេកំណត់ចំពោះអ្វីដែលទ្រង់ប្រទានជាលាភសក្ការៈដល់ពួកគេនៃសត្វពាហនៈ។ ដូច្នេះ ចូរពួកអ្នកបរិភោគអំពីវា(សត្វដែលបានសំឡេះ)ទាំងនេះ ហើយចូរបរិច្ចាគទៅដល់អ្នកដែលក្រលំបាក។
Khmer Translation - Islamic Community Development Associationដើម្បីពួកគេនឹងឃើញផលប្រយោជន៍សម្រាប់ពួកគេ(ផលបុណ្យហាជ្ជី និងផលចំណេញពីជំនួញ) ហើយពួកគេរំលឹកឈ្មោះ របស់អល់ឡោះក្នុងអំឡុងថ្ងៃដែលគេបានកំណត់(ថ្ងៃទីដប់ ដប់មួយ ដប់ពីរ ដប់បី នៃខែហ៊្សុលហិជ្ជះ)ចំពោះអ្វីដែលទ្រង់បានប្រទានលាភ សក្ការៈដល់ពួកគេអំពីសត្វពាហនៈ។ ដូចេ្នះ ចូរពួកអ្នកបរិភោគអំពី វា និងបរិច្ចាគឱ្យអ្នកក្រលំបាក។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70