وَزَكَرِيَّآ إِذْ نَادَىٰ رَبَّهُۥ رَبِّ لَا تَذَرْنِى فَرْدًا وَأَنتَ خَيْرُ ٱلْوَٰرِثِينَ
Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នករំលឹក)រឿងរ៉ាវរបស់ហ្សាការីយ៉ា ខណៈដែលគេបានបួងសួងសុំពីព្រះជាម្ចាស់របស់គេថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាកុំទុកខ្ញុំឲ្យនៅម្នាក់ឯង(ដោយគ្មានកូនស្នងត្រកូល)ឲ្យសោះ ខណៈដែលព្រះអង្គជាអ្នកដែលផ្តល់នូវអ្នកស្នងត្រកូលដែលល្អបំផុត។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំអំពីរឿង)ហ្សាការីយ៉ានៅពេលដែលគេ បានបួងសួងសុំម្ចាស់របស់គេថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាកុំ ទុកឱ្យខ្ញុំនៅម្នាក់ឯង(ដោយគ្មានអ្នកបន្ដត្រកូល)អ្វី ហើយទ្រង់គឺជា អ្នកដែលទទួលមរតកល្អជាងគេ។