وَظَلَّلْنَا عَلَيْكُمُ ٱلْغَمَامَ وَأَنزَلْنَا عَلَيْكُمُ ٱلْمَنَّ وَٱلسَّلْوَىٰ كُلُوا۟ مِن طَيِّبَٰتِ مَا رَزَقْنَٰكُمْ وَمَا ظَلَمُونَا وَلَٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ
Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ជូនពពកឱ្យបាំងជាម្លប់ដល់ពួកអ្នក(ពីកម្តៅថ្ងៃ) ហើយយើងបានបញ្ចុះមកឱ្យពួកអ្នកនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។ (យើងបានមានបន្ទូលទៅកាន់ពួកអ្នកថា៖) ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយពួកគេមិនបានបំពានលើយើង(ធ្វើឱ្យយើងខាតបង់)អ្វីឡើយ។ ក៏ប៉ុន្តែ ពួកគេទៅវិញទេដែលបំពានលើខ្លួនឯង។
Khmer Translation - Islamic Community Development Associationហើយយើងបានធ្វើឱ្យពពកបាំងជាម្លប់លើពួកអ្នក ហើយយើងបានបញ្ចុះ ម៉ាន់ណា(ជាប្រភេទចំណីដែលមានរសជាតិផ្អែម)និងសត្វក្រួចឱ្យពួកអ្នក។ ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែល យើងបានប្រទានឱ្យពួកអ្នក។ ហើយពួកគេមិនបានធ្វើបាបយើងឡើយ ផ្ទុយទៅវិញពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។