مَّن ذَا ٱلَّذِى يُقْرِضُ ٱللَّهَ قَرْضًا حَسَنًا فَيُضَٰعِفَهُۥ لَهُۥٓ أَضْعَافًا كَثِيرَةً وَٱللَّهُ يَقْبِضُ وَيَبْصُۜطُ وَإِلَيْهِ تُرْجَعُونَ
Khmer Translation - Rowwad Translation Centerជនណាហើយដែលបានឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃនោះ ទ្រង់នឹងបង្កើន(តបស្នង)ដល់គេវិញនូវកាបង្កើនមួយដ៏ច្រើនលើសលប់ទ្វេដង។ ហើយអល់ឡោះទ្រង់ត្បិតត្បៀត និងបើកទូលាយ។ ហើយពួកអ្នកនឹងត្រូវគេនាំត្រលប់ទៅកាន់ទ្រង់(នៅថ្ងៃបរលោក)។
Khmer Translation - Islamic Community Development Associationបុគ្គលណាដែលឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ (បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ារបស់អល់ឡោះ)នោះ អល់ឡោះ នឹងបង្កើនវាសម្រាប់គេវិញដ៏ច្រើនលើសលប់ជាមិនខាន។ ហើយ អល់ឡោះជាអ្នកបន្ថយនិងបន្ថែម(លាភសក្ការៈ)។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់តែមួយគត់។