قَدْ مَكَرَ ٱلَّذِينَ مِن قَبْلِهِمْ فَأَتَى ٱللَّهُ بُنْيَٰنَهُم مِّنَ ٱلْقَوَاعِدِ فَخَرَّ عَلَيْهِمُ ٱلسَّقْفُ مِن فَوْقِهِمْ وَأَتَىٰهُمُ ٱلْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ ពួក(ប្រឆាំង)ជំនាន់មុនពួកគេបានប្រើល្បិចកល(ចំពោះអ្នកនាំសាររបស់ពួកគេ)។ តែអល់ឡោះបានកម្ទេចគ្រឹះនៃផ្ទះសម្បែងរបស់ពួកគេ ហើយដំបូល(ផ្ទះ)បានធ្លាក់សង្កត់ពីលើពួកគេ។ ហើយនៅពេលនោះ ទណ្ឌកម្មក៏បានមកដល់ពួកគេដោយពួកគេមិនដឹងខ្លួនឡើយ។
Khmer Translation - Islamic Community Development Associationជាការពិតណាស់ ពួកដែលនៅសម័យមុនពួកគេ(ពួក មូស្ហរីគីន)ក៏បានប្រើល្បិចបោកប្រាស់(អ្នកនាំសាររបស់ពួកគេ) ដែរ។ តែអល់ឡោះបានកំទេចគ្រឹះនៃផ្ទះសំបែងរបស់ពួកគេ ហើយ ដំបូលក៏បានធ្លាក់សង្កត់ទៅលើពួកគេ ហើយនៅពេលនោះទារុណកម្មបានមកដល់ពួកគេ ខណៈដែលពួកគេមិនដឹងខ្លួន។