وَضَرَبَ ٱللَّهُ مَثَلًا قَرْيَةً كَانَتْ ءَامِنَةً مُّطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِّن كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ ٱللَّهِ فَأَذَٰقَهَا ٱللَّهُ لِبَاسَ ٱلْجُوعِ وَٱلْخَوْفِ بِمَا كَانُوا۟ يَصْنَعُونَ
Khmer Translation - Rowwad Translation Centerហើយអល់ឡោះទ្រង់បានលើកយកឧទាហរណ៍នូវភូមិស្រុកមួយ(ក្រុងម៉ាក្កះ) ដែលធ្លាប់មានសុខសន្តិភាព និងជីវភាពសមរម្យដោយលាភសក្ការៈផ្សេងៗបានមកដល់វា(ក្រុងម៉ាក្កះ)យ៉ាងងាយស្រួលពីគ្រប់ទីកន្លែង។ តែពួកគេបានរមិលគុណចំពោះឧបការគុណរបស់អល់ឡោះទៅវិញ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានឱ្យពួកគេភ្លក់រសជាតិនៃភាពអត់ឃ្លាន និងភាពភ័យខ្លាច ដោយសារតែអ្វីដែលពួកគេបានសាង។
Khmer Translation - Islamic Community Development Associationហើយអល់ឡោះបានលើកយកឧទាហរណ៍ក្រុងមួយ (ម៉ាក្កះ)ដែលមានសុខសន្ដិភាព ដែលលាភសក្ការៈរបស់វាមាន គ្រប់បែបយ៉ាងមកពីគ្រប់ទិសទី។ ក្រោយមកវា(អ្នកក្រុងម៉ាក្កះ) បានបដិសេធនឹងនៀកម៉ាត់ទាំងឡាយរបស់អល់ឡោះ។ ហើយ អល់ឡោះបានឱ្យវាភ្លក្សនូវភាពអត់ឃ្លាន និងភាពភ័យខ្លាច ដោយ សារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។