وَمَآ أُبَرِّئُ نَفْسِىٓ إِنَّ ٱلنَّفْسَ لَأَمَّارَةٌۢ بِٱلسُّوٓءِ إِلَّا مَا رَحِمَ رَبِّىٓ إِنَّ رَبِّى غَفُورٌ رَّحِيمٌ
Khmer Translation - Rowwad Translation Centerហើយខ្ញុំក៏មិនអះអាងថាខ្លួនខ្ញុំស្អាតស្អំនោះដែរ។ ជាការពិតណាស់ តណ្ហាតែងតែប្រើឲ្យប្រព្រឹត្តអំពើអាក្រក់ លើកលែងតែជនណាដែលព្រះជាម្ចាស់របស់ខ្ញុំអាណិតស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់បំផុត។
Khmer Translation - Islamic Community Development Associationហើយខ្ញុំ(ភរិយាអាហ្ស៊ីស)មិនបដិសេធកំហុសខ្លូនឯង ឡើយ។ តាមពិតតណ្ហាទេដែលអូសទាញទៅរកប្រការដែលអាក្រក់ លើកលែងតែអ្នកណាដែលម្ចាស់របស់ខ្ញុំបានអាណិតស្រឡាញ់ ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់។