ذَٰلِكَ مِنْ أَنۢبَآءِ ٱلْغَيْبِ نُوحِيهِ إِلَيْكَ وَمَا كُنتَ لَدَيْهِمْ إِذْ أَجْمَعُوٓا۟ أَمْرَهُمْ وَهُمْ يَمْكُرُونَ
Khmer Translation - Rowwad Translation Centerទាំងនោះគឺស្ថិតក្នុងចំណោមរឿងរ៉ាវអាថ៌កំបាំងដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ អ្នកមិនបានស្ថិតនៅជាមួយពួកគេ(បងប្អូនរបស់ព្យាការីយូសុះ)នោះឡើយនៅពេលពេលដែលពួកគេបានឯកភាពគ្នាលើកិច្ចការរបស់ពួកគេ ខណៈដែលពួកគេរៀបចំនូវឧបាយកលនោះ។
Khmer Translation - Islamic Community Development Associationនោះគឺជាដំណឹងអាថ៌កំបាំងមួយចំនួនដែលយើងផ្ដល់វា ឱ្យអ្នក(មូហាំម៉ាត់)។ ហើយអ្នកមិនធ្លាប់នៅជាមួយពួកគេឡើយ នៅពេលដែលពួកគេបានរៀបចំផែនការរបស់ពួកគេជាមួយគ្នា ខណៈដែលពួកគេប្រើឧបាយកលនោះ។