وَلِلَّهِ غَيْبُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَإِلَيْهِ يُرْجَعُ ٱلْأَمْرُ كُلُّهُۥ فَٱعْبُدْهُ وَتَوَكَّلْ عَلَيْهِ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعْمَلُونَ
Khmer Translation - Rowwad Translation Centerហើយប្រការអាថ៌កំបាំងទាំងឡាយដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ កិច្ចការទាំងអស់នឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់នៅថ្ងៃបរលោក)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់ និងប្រគល់ការទុកចិត្តទៅលើទ្រង់ចុះ។ ហើយព្រះជាម្ចាស់របស់អ្នកមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។
Khmer Translation - Islamic Community Development Associationហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជា ច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អល់ឡោះ ហើយកិច្ចការទាំង អស់នឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈ ចំពោះទ្រង់ និងប្រគល់ការទុកចិត្ដចំពោះទ្រង់ចុះ។ ហើយម្ចាស់ របស់អ្នកមិនព្រងើយកន្ដើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដឡើយ។